ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់! ជនសង្ស័យហិង្សាទៅលើមន្រ្តីជំរឿន…

តាកែវ: នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ២០១៩ កាលពីវេលាម៉ោង ១២ និង ៥៥នាទី មានករណីផ្ទុះអំពើហិង្សាចេតនាក្នុង គ្រួសារបានធ្វើឲ្យខូចខាតរបស់របរ និងទ្រព្យសម្បត្តិ ស្ថិតនៅភូមិ ត្រពាំងត្រគៀត ឃុំ ឧត្តមសូរិយា ស្រុក ត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យមាន ឈ្មោះ មិន សុក ភេទ ប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ដោយសង្ស័យថា ផឹកទឹកត្នោតជូរស្រវឹង ជេដៀលទៅលើ មន្រ្តីជំរឿនប្រជាជន ឈ្មោះ យ៉ាង សុភាព ភេទ ប្រុស អាយុ ៣៩ឆ្នាំ បណ្តាលឲ្យត្រូវ ៤ ជើងរបស់ មន្រ្តីជំរឿន។

ក្រោយពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ មកសាកសួរកសាងសំណុំរឿង និងដោះស្រាយទៅតាមនីតិវិធីច្បាប់៕

មតិយោបល់