ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូចូលរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

តាកែវ: កាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៥២-៥៣ នៅភូមិវាយឈ្នះ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។

រថយន្តបង្កមិនស្គាល់ម៉ាក ក្រោយកើតហេតុបើករត់បាត់។
ជនរងគ្រោះជិះម៉ូតូម៉ាក វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1L-3265 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ សៅ សាវឿន ភេទប្រុស អាយុ ៣៨ឆ្នាំ មានមុខរបរកម្មករសំណង់ រស់នៅភូមិក្រាំងរអូក ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ ម៉ូតូជ្រុលចង្កូតចូលរថយន្ត៕

មតិយោបល់