ភ្នំពេញៈ បុរសម្នាក់បើកបរម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ ទៅបុកម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ដែលបើកឆ្លងផ្លូវបណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់រងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6079 បើកបរដោយស្ត្រីម្នាក់ និងម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CE-8815 បើកបរដោយបុរសម្នាក់ និងនារី២នាក់រួមដំណើរពីក្រោយ ដោយរថយន្តនិងម៉ូតូខាងលើបានបើកបរទន្ទឹមស្របទិសគ្នាតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវ២០១១ ខណៈដែលឆ្លងជិតផុតហើយ ស្រាប់តែមានម៉ូតូបង្កមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G-0835 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីតើកទៅលិច និងក្នុងល្បឿនយ៉ាងលឿនដូចហោះ រួចក៏ជ្រុលទៅបុកម៉ូតូឌ្រីម០១៤ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរងការខូចខាតកំពិតស៉ីម៉ាង និងដាច់កាត់តាប៊ូខាងក្រោយ។ រីឯអ្នកបើកបររងរបួសសន្លប់ស្តូកស្តឹង និងនារីម្នាក់ដែលរួមដំណើរពីក្រោយរងរបួសបាក់ជើងខាងស្តាំ។ ចំណែកឯនារីម្នាក់ទៀតរងរបួសស្រាល។ តែម៉ូតូបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តខាងលើចំពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតកំពឹតថ្ពាល់ខាងស្តាំ និងបែកកញ្ចក់ខាងមុខ។ ចំណែកឯម៉ូតូបង្ករងខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរងរបួសធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៤នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯគ្លីនិកសម្ភពរស្មី ដោយឡែកម៉ូតូទាំង២គ្រឿងរួមទាំងរថយន្តត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
https://youtu.be/kRvOcCsBH0c
មតិយោបល់