ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យស្លាប់ ក្មេងស្រីសិស្សសាលាម្នាក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ កាលពីវេលាម៉ោង ១និង២៥នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៧-១៩៨ ចំណុចភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

រថយន្តម៉ាក អ៊ីស៊ុយ ពណ៌ស អ្នកបើកបរឈ្មោះ គឹម ប៊ុនលីម ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិត្រពាំងឈូក សង្កាត់ សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម៉ូតូម៉ាក និច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HB-3392 បើកបរដោយឈ្មោះ ហេង ស្រីពៅ ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាព ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក អធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់