ភ្នំពេញៈ រោងកុនគ្មានច្បាប់មួយកន្លែង ត្រូវបានកម្លាំងមានសមត្ថកិច្ចខណ្ឌចំការមន និង មានការសម្របសម្រួលពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចុះបង្ក្រាប ក្រោយពីធ្វើការឆែកឆេររកឃើញថា ជារោងកុនមានលក្ខណៈមិនប្រក្រតី ដោយធ្វើជាបន្ទប់ៗ និងមានគ្រែពូក ហាក់បីដូចជាផ្ទះសំណាក់ និងគ្មានច្បាប់ ហើយភ្ញៀងភាគច្រើនសុទ្ធតែជាក្មេង ៗសិស្សសាលាមួយគូ ចូលនោះ។ ការបង្ក្រាបនេះដែរបានធ្វើឡើងកាលពីរសៀល ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅរោងកុនដែលមានឈ្មោះថា Home cinema ដែលមានទីតាំងផ្លះលេខ S-៣២ ផ្លូវ SILVER ក្បែរផ្សារសុវណ្ណា ក្នុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពពីសម្ថកិច្ចបានប្រាប់អោយដឹងថា ដោយសារតែមានក្មេងៗប្រុស ស្រី ទាំងគូរៗ នាំគ្នាពពាក់ពពូននាំគ្នាចូលទៅ មើលកុននៅក្នុងរោងកុនខាងលើនេះ ដោយមានការសង្ស័យកម្លាំងរបស់លោកក៏បានធ្វើការសហការគ្នាចូលទៅធ្វើការ សួរនាំនៅទីតាំងមួយនេះ ទើបដឹងថា បើកដោយគ្មានច្បាប់អនុញ្ញាតឡើយ។ពេលនោះ កម្លាំងមានសមត្ថកិច្ចក៏បានធ្វើការ ចូលទៅពិនិត្យមើលបានឃើញថា ក្នុងរោងកុនមួយនេះបានចែកជាបន្ទប់ៗហាក់បីដូចជាផ្ទះសំណាក់ ដោយមានគ្រែពូក និង បន្ទប់ទឹកនៅខាងក្នុងផងដែរ និង ខុសពីរោងកុនដ៏ទៃទៀត និងមានមនុស្សប្រុស ស្រី ក្មេងៗ មួយគូនៅកំពុងតែនៅ ខាងក្នុងទៅតាមបន្ទប់នីមួយៗ។
តាមប្រភពដដែលក៏បានប្រាប់បន្តទៀតថា ដោយកម្លាំងមានសមត្ថកិច្ចពិនិត្យឃើញមាន ភាពមិនប្រក្រតី និង មិនមានច្បាប់អនុញ្ញាតនោះក៏ធ្វើការបង្ក្រាបតែម្តង ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ៣នាក់ និង ក្មេងៗដែលសុទ្ធតែជាសិស្ស និង និងស្សិត ចំនួន ១៦នាក់ (សរុប១៩នាក់) រួមទាំង ម៉ូតូចំនួន ១៥គ្រឿងផងដែរ។
ក្រោយប្រតិបត្តិការបង្ក្រាបទីតាំងរោងកុនគ្មានច្បាប់ខាងលើ និង មនុស្សប្រុស ស្រី សរុបទាំង ១៩នាក់ និង ម៉ូតូចំនួន ១៥គ្រឿង យកទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត និងបិទរោងកុនខាងលើនេះផងដែរ៕
មតិយោបល់