ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ ! រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាត នៅផ្លូវជាតិលេខ៤

កោះកុង: នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តធុនធំបុកនឹងរថយន្តតូច បណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើល តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូ១៣៨-១៣៩ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពុំបណ្តាលឲ្យរងរបួសថ្នាក់ដល់មនុស្សឡើយ ។

បច្ចុប្បន្នកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល កំពុងសម្រួលចរាចរណ៍ និងគ្រប់គ្រងកន្លែងកើតហេតុ ៕

មតិយោបល់