ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុកម៉ូតូពេញទំហឹង យុវជនម្នាក់របួសធ្ងន់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។
កើតហេតុវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ២៤-២៥ ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាល ខេត្តកណ្ដាល។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក និច សេ១១០ ពណ៌ខ្មៅ ពាក់ស្លាក់លេខ កណ្ដាល1U-6665 ជិះដោយឈ្មោះ ភន សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្នុងទិសដៅពីកើតទៅលិច(ឆ្លងផ្លូវ) ស្រាប់តែមាន
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ដឹកទំនិញ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-2455 បើកបរក្នុងទឹសដៅពីត្បូងមកជើង(ពីតាកែវមកភ្នំពេញ) បានបុកម៉ូតូជនរងគ្រោះពេញទំហឹង​តែម្តង ។ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នាំយករថយន្តនិងម៉ូតូ មករក្សារទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយ៕

មតិយោបល់