ព័ត៌មានជាតិ

ផ្ទុះគំនុំចាស់ ព្រួតគ្នាទាញពូថៅកាប់បុរសម្នាក់ របួសធ្ង​ន់!

បាត់ដំបងៈ មានករណីហិង្សាមួយបានកើតឡើង ដោយមានជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពកាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចវត្តទួលក្រសាំង ភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនសង្ស័យទាំង៣នាក់ខាងលើនេះ ទី១ឈ្មោះ សៅ ថា ភេទប្រុស អាយុ២៥ ឆ្នាំ, ទី២ឈ្មោះ ឆន រឿនភេទប្រុស អាយុ២៣ឆ្នាំ និងជនសង្ស័យទី៣ឈ្មោះ វុទ្ធី រស្មី ភេទប្រុស អាយុ២២ឆ្នាំ។ អ្នកទាំង៣ ស្នាក់នៅភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពប្រើប្រាស់ពូថៅដៃ កាប់ទៅលើជនរងគ្រោះឈ្មោះ ឈន ស្តើង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្រុមទី៧ ភូមិទួលក្រសាំង ឃុំ សិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសធ្ងន់ ត្រង់សៀតថ្កាខាងឆ្វេង ចំនួន១ពូថៅ លិចនិងពូថៅជម្រៅប្រហែល៥ សង់ទីម៉ែត្រ ត្រូវបានបានបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុ រហូតមកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤និង៤៥នាទី កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់យកមកសាកសួរ បានសារភាពថា ពួកគេពិតជាបានធ្វើកម្មភាពកាប់នឹងពូថៅ និងវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ពិតប្រាកដមែន។ មូលហេតុពួកគេធ្លាប់មានរឿងឈ្លោះទាស់ទែងគ្នាពីមុនមក ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់