ព័ត៌មានជាតិ

គិតខ្លីម៉្លេះ! ខឹងម្តាយអប់រំឲ្យឈប់ប្រើប្រាស់គ្រឿងញៀន សម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង

​កណ្តាលៈ យុវជនម្នាក់គិតខ្លី បានសម្រេចចងកសម្លាប់ខ្លួន ខណៈដែលម្តាយបង្កើតបានស្តីបន្ទោស អប់រំកុំឲ្យប្រើប្រាស់គ្រឿងញៀន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលើផ្ទះ ចងនឹងក្រមាជាប់ឃ្នៀបផ្ទះ នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត‌កណ្ដាល‌។

បើតាមលោក មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់Post News ឲ្យដឹងថា ជនរងគ្រោះ‌ឈ្មោះ‌ឡុញ សំណាង ភេទប្រសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រនៅភូមិ ឃុំ កើតហេតុខាងលើ (ស្លាប់)មានឪពុក‌ឈ្មោះឡុញ លីម ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរកសិករ និងម្ដាយ‌ឈ្មោះប៉ុន រឿន ភេទស្រី អាយុ៤៨ឆ្នាំ‌ មុខរបរ‌‌‌ កសិករ‌ នៅភូមិ ឃុំកើតហេតុ‌ខាងលើ ។

លោកអធិការបានបញ្ជាក់ថា តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះបានឲ្យដឹងថា គាត់បានស្តីបន្ទោសថាកុំឲ្យជក់គ្រឿងញៀន និងផឹកស្រា កំពុងតែប្រដៅ វា ពេលនោះវាក៏ឡើងទៅលើផ្ទះ គាត់អង្គុយក្រោមផ្ទះ មួយសន្ទុះមកក៏មាន ឈ្មោះយ៉ុង ថុល ភេទស្រីអាយុ៤៨ឆ្នាំនៅភូមិ ឃុំកើតហេតុខាងលើមកសួរគាត់ថាកូននៅអត់ ឲ្យវាទៅបើកលុយជាមួយកូនគាត់នៅរោងចក្រ ម្តាយក៏ថាវានៅលើផ្ទះ ថុលឯងទៅប្រាប់វាទៅ គាត់ក៏ឡើងទៅឃើញជនរងគ្រោះចងក ក៏ស្រែកប្រាប់ម្តាយ កូនឯងចងកហើយ គាត់ក៏ឡើងទៅឃើញកូន
ចងកស្លាប់ទៅហើយ ដែលមានកំពស់ ២ម៉ែត្រកន្លះ ។

ក្រោយមកសមត្ថកិច្ចនគរបាលបច្ចេកទេស បានចូលរួមពីលោក គ្រូពេទ្យមេភូមិ ឃុំនគបាលប៉ុស្តិ៍ បានធ្វើការពិនិត្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក ដោយខ្លួនឯងប្រាកដមែន បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ការសន្និដ្ឋានមូលហេតុ អាចបណ្ដាលមកពីជនរងគ្រោះខឹងម្តាយស្តីបន្ទោស៕

មតិយោបល់