ព័ត៌មានជាតិ

ករណីបុរសម្នាក់លង់ទឹកបណ្តាលអោយស្លាប់នៅចំណុចព្រែកកោះប៉ោ…

កោះកុង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុច ព្រែកកោះប៉ោក្បែរផែរ៉ូយ៉ាល់ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ។
សពឈ្មោះ តាវី ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ មិនពិតប្រាកដ។
*មូលហេតុ :ស្លាប់ដោយសារលង់ទឹក។
តាមការពិនិត្យសាកសព របស់គ្រូពេទ្យឃើញថា ពុំមានស្លាកស្នាមអ្វីឡើយ សពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះបានប្រគល់ជូន អាជ្ញាធរមូលដ្ឋានយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តនាងកុក។

មតិយោបល់