កំពតៈ លោកអធិការរងស្រុកដងទង់ ទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់Post Newsថា មានករណីបុរសម្នាក់ ត្រូវផ្ទាំងថ្មបែកសង្កត់ស្លាប់យ៉ាងរន្ធត់ ក្រោយពីដាក់រំសេវបំផ្ទុះ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ជាងព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភ្នំស្រូវជួរភ្នំក្បាលទីង ភូមិឆ្លាតក្រោម ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះមានឈ្មោះ ង៉ែត ភឿន អាយុ៤០ឆ្នាំ ជាអ្នកប្រកបមុខរបរដាក់រំសេវបំផ្ទុះផ្ទាំងថ្ម ហើយមុនពេលកើតហេតុ ជនរងគ្រោះបានប្រកបរបរនេះជាប្រចាំដោយបានដាក់រំសេវបំផ្ទុះផ្ទាំងថ្មខាងលើ រួចបានទៅពួននៅលើផ្ទាំងថ្មផ្នែកខាងលើ តែអកុសលពេលចុចបំផ្ទុះស្រាប់តែរញ្ជួយបាក់ទាំងផ្ទាំងថ្មធំដែលជនរងគ្រោះពួន ធ្លាក់មកខាងក្រោមទាំងថ្មទាំងមនុស្សសង្កត់ស្លាប់យ៉ាងរន្ធត់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់