ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកអ្នកថ្មើរជើង បណ្តាលឲ្យមនុស្ស៤នាក់របួសធ្ងន់និងស្រាល។
ករណីនេះកើតឡើងនៅម៉ោងជិត៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដំបូងឡើយគេឃើញម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-1870 បើកបរដោយឈ្មោះ ឈូក ពេជ្រ ភេទប្រុស អាយុ ១៩ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ ដល់ចំណុចកើតហេតុ ក៏បុកអ្នកថ្មើរជើង៣នាក់ ទី១ឈ្មោះ ស៊ុន វណ្ណា ភេទស្រី អាយុ២១ឆ្នាំ , ទី២ឈ្មោះ សារឿន ធីវ៉ាវិន អាយុ១១ខែ និងទី៣ឈ្មោះ លុញ ស្រីទូច ភេទស្រី អាយុ២៨ឆ្នាំ បណ្តាលឲ្យមានម្នាក់រងបួសធ្ងន់ ក្រៅពីនោះរបួសស្រាល៕
មតិយោបល់