កោះកុងៈ យោងតាមផេក អធិការដ្ឋាននរបាលស្រុកស្រែអំបិល បានឲ្យដឹងថា មានករណីមនុស្សស្លាប់២ករណីផ្សេងគ្នា គឺ
ទី១. នៅវេលាម៉ោង១១និង៣០នាទី កម្លាំងផ្មែកជំនាញ និងផ្នែកព្រហ្មទណ្ឌ បានសហការជាមួយជំនាញពេទ្យបង្អែកស្រុកបានធ្វើការ
ពិនិត្យសាកសព ឈ្មោះសៅ គួងជួរ ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិចិន ស្នាក់នៅខេត្តព្រះសីហនុ បានធ្វើដំណើរជាមួយក្រុមគ្រួសារទៅកាន់ប្រទេសចិនវិញ លុះធ្វើដំណើរមកដល់ស្ថានីយ៍ប្រេងឥន្្ធន:សូគីមិច ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ជនរងគ្រោះបានស្លាប់ ហើយរថយន្តឈ្នួលបានដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុក។
តាមការឆ្លើយបំភ្លឺពីកូនបានបញ្ជាក់ថា ម្តាយរបស់ខ្លួនមានជំងឺសួត ប្រចាំកាយ ហើយត្រឡប់ទៅព្យាបាលវិញប៉ុន្តែគាត់បានស្លាប់តែម្តង។ ក្រោយពីពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងយ៉ាងពិតប្រាដ ផ្នែកជំនាញបានធ្វើលិខិតប្រគល់សាកសពជូនកូនស្រី ឈ្មោះ He gu tain ភេទស្រី អាយុ ២៤ឆ្នាំ ដើម្បីដឹកយកទៅកាន់រាជធានីភ្នំពេញ។
ទី២.នៅវេលាម៉ោង១១ ផ្នែកបានសហការជាមួយគ្រូពេទ្យ បង្អែកស្រុកស្រែអំបិល បានចុះពិនិត្យសាកសពអណ្ដែតទឹក នៅចំណុចក្រោមវត្តអង្គរភ្នំខ្លុង ក្នុងភូមិស្រែអំបិល ឃំុស្រែអំបិល ស្រុកស្រែអំបិល។ ក្នុងការពិនិត្យទៅលេីសាកសព ពំុមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
សពជនរងគ្រោះជាមនុស្សប្រុស អាយុ២០ឆ្នាំក្រាស់ សក់ស្លូត ពាក់អាវយឺត ពណ៌ក្រហមដៃវែង កម្ពស់ប្រហែល ១,៦៥ម៉ែត្រ ,ខោលីអូ ពណ៌ខ្មៅ
ពំុស្គាល់អត្តសញ្ញាណឡើយ ផ្នែកជំនាញបានយកទៅ តម្កល់ទុកនៅវត្តសាលាម្នាង ស្ថិតក្នុងភូមិសាលាម្នាង ឃំុបឹងព្រាវ រង់ចាំរកសាច់ញាតិមកទទួល៕
មតិយោបល់