វ៉ាស៊ីនតោន:កាលពីថ្ងៃសុក្រម្សិលមិញនេះសេតវិមានបែរជាចេញមកនិយាយថាខ្លួនមិនជឿថាកូរ៉េខាងជើងមិនមានសមត្ថភាពក្នុងការបាញ់បង្ហោះអាវុធនុយក្លេអ៊ែររបស់ខ្លួនទៅវិញ។
តាមការបញ្ជាក់របស់លោកអ្នកនាំពាក្យរបស់សេតវិមាន Jay Carney បានប្រាប់ថាច្បាស់ណាស់ដែលកូរ៉េខាងជើងមិនអាចនឹងបង្ហាញនូវភាពក្លាហានរបស់ខ្លួនក្នុងការបាញ់មីស៊ីលដែលបំពាក់ដោយនុយក្លេអ៊ែររបស់ខ្លួនជាដាច់ខាត ប៉ុន្តែទោះបីជាយ៉ាងណាក្តីសហរដ្ឋអាមេរិកនៅតែបន្តការឃ្លាំមើលលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងដដែល។លោកបានបន្តទៀតថាដើម្បីស្នើរឲ្យកូរ៉េខាងជើងគួរសហការធ្វើខ្លួនគោរពទៅតាមកាតព្វកិច្ចអន្តរជាតិ។
លោកបារ៉ាក់អូបាម៉ាបានក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះផងដែរថាកូរ៉េខាងជើងគួរបញ្ឈប់នូវការបង្កទំនាស់នេះទៅហើយគ្មាននរណាម្នាក់ដែលចង់ឃើញគ្រួសារកូរ៉េរបស់ខ្លួនមានជម្លោះនឹងគ្នាដែរ។
អាមេរិកក៏បាននិយាយបញ្ចាក់ដដែលថាកូរ៉េខាងជើងមិនមែនក្លាយជាមហាអំណាចខាងនុយក្លេអ៊ែរនោះទេហើយការប្រើប្រាស់និងបាញ់សាកល្បងណាមួយគឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុតដែលកូរ៉េខាងជើងជាអ្នកទទួលខុសត្រូវ៕
https://i1272.photobucket.com/albums/y389/domneng/DPRK_medium_range_ballistic_missile_No-Dong_zps87efc43f.jpg
https://i1272.photobucket.com/albums/y389/domneng/Jay-Carney-620_zpsfe4f215a.jpg
https://i1272.photobucket.com/albums/y389/domneng/north-korea-jong_2477899b_zpsa815495e.jpg
https://i1272.photobucket.com/albums/y389/domneng/rocket_jpg_2459473b_zps8d8f2ea8.jpg
មតិយោបល់