តាកែវៈ នៅថ្ងៃព្រហស្បត្តិ៍១កើត ខែ ផល្គុនឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី ចំណុច ភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ចន្លោះគីឡូម៉ែតលេខ៣២-៣៣ មានករណី ហិង្សាមានស្ថានទម្ងន់កើតឡើង បង្កឡើងដោយជនសង្ស័យចំនួន១០នាក់
១ឈ្មោះ ណុំ សុវណ្ណដា ភេទប្រុស អាយុ១៩ឆ្នាំ ហៅអារុយ រស់នៅភូមិត្នោតជុំ ឃុំអូសារាយ,២ឈ្មោះ អ៊ីម ចាន់តារា ភេទប្រុស អាយុ១៧ឆ្នាំ
ហៅអាប៉ង់ រស់នៅភូមិតាកឹម ឃុំតាភេម, ទី៣ឈ្មោះ ផុនភារ៉ា ភេទ ប្រុស អាយុ១៨ឆ្នាំ ហៅ មៅ រស់នៅភូមិត្រពាំង កោះ ឃុំ ត្រពាំង ធំខាងត្បូង, ទី៤ឈ្មោះ ឃុនដេវីត ភេទ ប្រុស អាយុ១៧ឆ្នាំ ហៅវីត រស់នៅភូមិស្ទឹង ឃុំ អូសារាយ ,ទី៥ឈ្មោះ សុត ជា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ សំរោង ឃុំត្រពាំង ធំខាងត្បូង ទី៦ឈ្មោះ ភាង ភា ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិខ្ពប ស្វាយ ឃុំ ស្រែចែង, ទី៧ឈ្មោះ ខាមៀន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ តាសូ ឃុំតាភេម ,ទី៨ឈ្មោះ ស៊ីមវិសាល ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ពាក់បង្អោង ឃុំ ត្រពាំងធំខាងជើង ,ទី៩ឈ្មោះ ម៉ីនសំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គត្រាវ ឃុំត្រពាំង ធំខាងជើង និងទី១០ឈ្មោះ ទ្រី គា ហៅ កូ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំង សោម ឃុំ ត្រពាំង ធំខាងត្បូង។
ជនសង្ស័យឈ្មោះខាងលើបានជិះម៉ូតូ ប្រដាប់ដោយដាវ ដំបង ឫស្សី ដុំថ្ម បាននាំគ្នាស្ទាក់គប់ និងចាក់ មកលើជនរងគ្រោះឈ្មោះ ហ.ម.ល ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្ស នៃវិទ្យាល័យ អគ្គ មហាសេនា តេជោ ហ៊ុន សែន អង្គតាសោម ត្រូវ១ដាវ ចំឆ្អឹងជំនីខាងស្តាំ ធ្លាយទៅឆ្វេង ជាប់នៅទីនោះ បណ្តាលអោយរង របួសធ្ងន់ បញ្ជូនទៅសង្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែតភ្នំពេញ។
លុះព្រឹកឡើងថ្ងៃសុក្រ០២កើត ខែផល្គុន ឆ្នាំរកា នព្វ ស័ក ព ស ដដែល ត្រូវនិងថ្ងៃទី១៦ខែឆ្នាំដដែល យើងបានឃាត់ខ្លួន ជនសង្ស័យ បានចំនួន៧នាក់ ចំណែកជនសង្ស័យ៣នាក់ទៀត ១ឈ្មោះស៊ឹមវិសាល ,២ឈ្មោះម៉ីនសំណាង និង៣ឈ្មោះទ្រី គា ហៅកូ រត់គេចខ្លួនបាត់។
ករណីនេះសមត្ថកិច្ចយើង កំពុងកសាងសុំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់