ព័ត៌មានជាតិ

Update៖ រថយន្តក្រុមហ៊ុន ហង្សមាស បែកកង់ក្រោយ ក្រឡាប់ប៉ះរ៉ឺម៉ក របួសធ្ងន់ស្រាល៤នាក់ នៅសៀមរាប

​សៀមរាប: នៅវេលាម៉ោង១០និង១០នាទីថ្ងៃ ទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តក្រុមហ៊ុនហង្សមាស បែកកង់ក្រោយខាងស្តាំ បណ្តាលឲ្យក្រឡាប់ ទៅប៉ះរ៉ឺម៉កម៉ូតូកង់បី និងប៉ះបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម បណ្តាលឲ្យរបួសធ្ងន់ស្រាល៤ នាក់ទាំងសងខាង សមត្ថកិច្ចចរាចរណ៍ទៅដល់ រួចហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរស្មី អង្គរ ចំនួន៣នាក់(ជាបុគ្គលិកក្រុមហ៊ុនហង្ស មាស)។

ចំណែក អ្នកម៉ូតូកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ជនរងគ្រោះទាំង៤នាក់នោះមាន ទី១ឈ្មោះ ចាន់ ថេត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បើកបររថយន្តក្រុមហ៊ុនហង្សមាស មានទីលំនៅភ្នំពេញ (របួសធ្ងន់) បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ទ្រុងពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-1638 ,ទី២ឈ្មោះ ឡាយ រៀម ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ ជាងភ្លើងក្រុមហ៊ុនហង្សមាស មានទីលំនៅភូមិព្រៃកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ(របួសស្រាល) ,ទី៣ឈ្មោះ ឆន ចំណាន ភេទប្រុស អាយុ២៥ឆ្នាំ បុគ្គលិកហង្សមាស រស់នៅភូមិព្រែកធំ ឃុំក្បាលកោះ ស្រុកគ្រៀនស្វាយ ខេត្តកណ្តាល (របួសស្រាល) និងទី៤អ្នករត់ម៉ូតូកង់បីឈ្មោះ អ៊ិន នីន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប (របួសស្រាល)បើកបរម៉ូតូធំ ផលិតនៅប្រទេស ឥណ្ឌា ពណ៌ខៀវលាយ ស គ្មានស្លាកលេខ។

ក្រោយកើតហេតុកម្លាំងជំនាញបានចុះធ្វើការវាស់វែង រួចយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់