ព័ត៌មានជាតិ

ទើបចេញពីគុក! មកសងសឹកឲ្យប្អូន ម្ខាងដេកពេទ្យ ម្ខាងដេកគុក

ឧត្តរមានជ័យៈ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពយកកាំបិតខ្វែវ កាប់បុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

កើតហេតុនៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះឈ្មោះ សាយ សិត ភេទប្រុស អាយុ១៨ឆ្នាំ ចំណែកជនសង្ស័យឈ្មោះ តែ សុផានិត ភេទប្រុស អាយុ២៩ឆ្នាំ។

ជនសង្ស័យបានឆ្លើយថា ខ្លួនមានរឿងគំនុំដោយសារតែជនរងគ្រោះធ្លាប់វាយធ្វើបាបប្អូនរបស់ខ្លួនជាញឹកញាប់ ទើបកើតមានកំហឹងទ្រាំលេង
បាន រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការអមសាលាដំបូងខេត្តឧត្តរមានជ័យចាត់ការទៅតាមនិតិវិធីច្បាប់៕

គួររំលឹកផងដែរថា ជនសង្ស័យធ្លាប់ជាប់នៅក្នុងពន្ធនាគារនៅក្នុងឆ្នាំ២០១៤ ពីបទប្រើអំពើហិង្សាទើបតែចេញ៕

មតិយោបល់