ព័ត៌មានជាតិ

អជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះផ្អាកការដ្ឋានសំណងរោងចក្រ សេវែនស៊ី ( 7C )

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារ រដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានចុះផ្អាកការដ្ឋានសំណងរោងចក្រ សេវែនស៊ី ( 7C ) បណ្តោះអាសន្ត ដើម្បីឱ្យម្ចាស់សំណង់ចូលខ្លួនមកដោះស្រាយនៅរដ្ឋបាលខណ្ឌ នាថ្ងៃព្រហស្បតិ៍។ សំណង់ដែលមិនទាន់មានច្បាប់អនុញ្ញាតខាងលើនេះ ស្ថិតនៅភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

 

មតិយោបល់