ព័ត៌មានជាតិ

ឆក់ទៀតហើយ! លោកអធិការខណ្ឌចំការមន និងលោកមេប៉ុស្តិ៍ទន្លេបាសាក់ នៅតែគ្មានសមត្ថភាពទប់ស្កាត់ ក្នុងមូលដ្ឋានបានទេ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង៤៥នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីជនសង្ស័យធ្វើសកម្មភាពឆក់កាបូប ពីនារីម្នាក់ ក៏បានផ្ដួលរត់ ចំណែកជនសង្ស័យក៏ត្រូវបានប្រជាពលរដ្ឋឆោឡោតាមចាប់ ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការសាកសួរ ។

រយៈពេល២ -៣ថ្ងៃនេះ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានសកម្មភាព ឆក់ ប្លន់ ទាំងលោកអធិការ លោកមេប៉ុស្តិ៍ នៅតែមិនទាន់មានសមត្ថភាព ទប់ស្កាត់បាននៅឡើយ ធ្វើឲ្យពលរដ្ឋលែងហ៊ានចង់ជិះម៉ូតូចេញក្រៅហើយ ដោយសារតែគាត់គ្មានជំនឿទៅលើសមត្ថកិច្ច ៕

មតិយោបល់