ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បើកបុកសមត្ថកិច្ច ខណៈសមត្ថកិច្ចឃាត់មិនឈប់

ភ្នំពេញៈ បុរសម្នាក់ស្រវឹងម្នាក់ បានបើករថយន្តខណៈដែលសមត្ថកិច្ច បានដាក់គោលដៅត្រួតពិនិត្យ ក៏ត្រូវសមត្ថកិច្ចឃាត់ឲ្យឈប់ តែបែបជាបន្ថែមល្បឿន ទៅបុកកងអន្តរាគមន៏ម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៌នេះ កើតឡើងកាលពីវេលាម៉ោង ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៥ សង្កាត់ ឬស្សីកែវខណ្ឌឬស្សីកែវ ចាប់បានរថយន្តនៅ សង្កាត់ច្រាំងជំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចខណ្ឌឬស្សី សហការជាមួយកងអន្តរាគមន៏ក្រុង បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិអាកុល ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស៣០០ ពាក់ស្លាកលេខភ្នំពេញ 2AL-1530 បើកបរដោយបុរសម្នាក់ ដោយសមត្ថកិច្ចមានការសង្ស័យ ក៏បានកាក់រថយន្តឲ្យឈប់ តែរថយន្តបែបជាបន្ថែមល្បឿន ទៅបុកសមត្ថកិច្ចកងអន្តរាគមន៏ម្នាក់ ឲ្យរងរបួសធ្ងន់បែកក្បាលហូរឈាម ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏ដេញតាមរថយន្តបង្កនោះរហូតដល់គីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ ច្រាំងជំរះទី១ ខណ្ឌឬស្សីកែវ ទើបស្ទាក់ចាប់បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់