ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា យុវជនម្នាក់ត្រូវបានរថយន្តកុងតឺន័របុកស្លាប់ភ្លាមៗ ខណៈដែលបានបត់កង់ឆ្លងផ្លូវ ហេតុការណ៍គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៤៥ នាទីល្ងាច ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិកំរៀង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា យុជនដែលត្រូវរថយន្តកុងតឺន័របុកស្លាប់នោះ មានឈ្មោះ ជុំ ជំនុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាអ្នកដើររើសអេតចាយ ស្នាក់នៅម្តុំកន្លែងកើតហេតុខាងលើ ។
តាមប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុគេបានឃើញយុជននោះបានជិះកង់ឌុបគ្នាចេញពីផ្ទះតាមផ្លូវលំ មកដល់ផ្លូវបេតុងបម្រុង បត់ឆ្លងផ្លូវដើម្បីទៅការបងប្អូន នៅម្តុំភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ តែជាអកុសល់មិនដឹងយ៉ាងម៉េចទេយុជនរគ្រោះបានលោតចុះពីលើកង់ ស្របពេលនោះក៏មានរថយន្តកុងតឹន័របានមកដល់កិនបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកអ្នកបើកបរបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ។ រថយន្តដែលបង្កពាក់ស្លាកលេខ ភ្នំពេញ ៣D-៤៩៣០ ម៉ាកហុីណូពណ៌ស ។
បច្ចុប្បន្ន ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ ខណ្ខដង្កោសហការណ៍ជាមួយការិយាល័យចរាចរណ៍ ស្នងការណ៍នគរបាល រាជធានីភ្នំពេញ បានវាស់វែងរួច បានយករថយន្តដែលបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ។
ចំណែកសពយុជនត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
https://youtu.be/xCvOCPQIbyU
មតិយោបល់