ព័ត៌មានជាតិ

អគ្គិភ័យឆេះម៉ាត​ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅតាកែវ

តាកែវៈ កាលពីវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយ បាន​ឆាបឆេះបន្ទប់ម៉ាត​ស្ថានីយ៍ប្រេងឥន្ធនៈ​មួយ នៅ​ចំណុច​​ស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតក្នុង​ភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

ម្ចាស់ម៉ាត​ស្ថានីយ៍ប្រេងឥន្ធនៈមាន​ឈ្មោះ ហេង ហាក់ហ៊ុយ ភេទប្រុស អាយុ ៤៤ឆ្នាំ មាន​ទី​លំនៅ​ភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ត​តាកែវ។

អគ្គិភ័យនេះ បានបណ្ដាលឲ្យខូចខាត សម្ភាររួមមាន៖ បន្ទប់ម៉ាតទំហំ ១២m x​៥m (ខូចខាត៧០%) រ៉ឺម៉កម៉ូតូ១គ្រឿង តុឈើ២ និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនទៀត។

សូមជំរាបថា អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ពន្លត់​ទាន់​ពេល​ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង (រថយន្តខេត្ត ២គ្រឿង និងស្រុកត្រាំកក់១​គ្រឿង​) ប្រើទឹកអស់ចំនួន៣រថយន្ត ទើបពន្លត់បានជាស្ថាពរ ។

តាមសមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុនាំឲ្យមានអគ្គិភ័យនេះ គឺបណ្ដាលមកពីកម្មករលួចបូមប្រេង ហើយក៏ទុស្តសេខ្សែភ្លើងម៉ូទ័របូម បណ្ដាលឱ្យឆាបឆេះតែម្ដង៕

មតិយោបល់