ព័ត៌មានជាតិ

នាយកក្រុមហ៊ុន TNJ Electric ត្រូវជនសង្ស័យពីរប្ដីប្រពន្ធឆក់កាបូប…

ភ្នំពេញៈ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាលបឹងកក់ទី២ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាប់ព័ន្ធនឹងករណីប្លន់។

ករណីឃាត់ខ្លួននេះ បានធ្វើទ្បើងនៅវេលាម៉ោងប្រហែ ល១១ និង៥០នាទីថ្ងៃទី១៦ ខែកម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងវត្តនាគវ័ន្ត ក្រុម ទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៦ ផ្លូវលេខ៦០៦ ក្រុមទី៥៤ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ១.ឈ្មោះ អ៊ឹម រិទ្ធី ហៅ វ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទ្ទះលេខ៩៩ ផ្លូវរថភ្លើង ក្រុម១០៤ ភូមិ២២
សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង២- ឈ្មោះ នូ ដាលីន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅជាមួយគ្នា។

វត្ថុតាងចាប់បានរួមមាន៖ ទូរស័ព្ទចំនួន០២គ្រឿង (ម៉ាកiPhone 7Plus SAMSUNG Not 8) កាបូបស្ពាយចំនួន១ កាបូបដៃចំនួន១ ប៉ិចចំនួន១ លិខិតឆ្លងដែនចំនួន១ក្បាល ខ្សែសាកនាឡិកា១ និងលុយចំនួន៣០០ ដុល្លារ (ជារបស់ជនរងគ្រោះ) ។

ម៉ូតូចំនួន០១គ្រឿងម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-3807 ស៊េរីឆ្នាំ ២០១៥ លេខតួនិងម៉ាស៊ីន 8035169 (ជា
របស់ជនសង្ស័យជិះធ្វើសកម្មភាព)។

ជនរងគ្រោះ ឈ្មោះ អ៊ឹម វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតខ្មែរ មុខរបរនាយកក្រុមហ៊ុន TNJ Electric ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេច៧ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ បានជិះរថយន្តមកឈប់នៅមុខភោជណីយ៍ដ្ឋានយីហោល្មុតទុំ ផ្ទះលេខ២៦ ផ្លូវ៦០៦ ក្រុម៥៤ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្នុងគោល
បំណងចូលហូបបាយ ដោយដើរចុះពីរថយន្តមានយួរការបូបនៅដៃ បំរុងឆ្លងផ្លូវចូលហាង ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ទី១.ឈ្មោះ អ៊ឹម រិទ្ធី និង២.ឈ្មោះ នូ ដាលីន (ពីរនាក់ប្តីប្រពន្ធ) ដោយឈ្មោះអ៊ឹម រិទ្ធី ហៅ វ៉ា ជាអ្នកបើកម៉ូតូ រីឯ ឈ្មោះ ញូ ដាលីន ជាអ្នកអង្គុយក្រោយ (អ្នកឆក់) បានជិះម៉ូតូមួយគ្រឿង ម៉ាកScoopy ពណ៌ស មកអែបជិតរួច ធ្វើសកម្មភាពឆក់កាបូបពីដៃជនរងគ្រោះ បានសម្រេច ក៏គេចខ្លួនបាត់ លុះក្រោយពេលកើតហេតុ ជនរងគ្រោះមកដាក់ពាក្យប្តឹង ដល់សមត្ថកិច្ច ដោយក្រោយក្ដាប់មុខសញ្ញាបាន ក៏ឈានដល់ការឃាត់ខ្លួន និងដក ហូតសម្ភារជនរងគ្រោះ បានប្រគល់ឲ្យវិញ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់