ព័ត៌មានជាតិ

មន្រ្តីកងរាជអាវុធហត្ថព្រៃវែងម្នាក់ ជិះម៉ូតូធ្លាក់ផ្លូវដួលស្លាប់

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងខ្លួនឯង ដោយបុរសម្នាក់ជិះម៉ូតូធ្លាក់ពីលើផ្លូវដួលស្លាប់ កាលពីវេលាម៉ោង៦ និង០៥នាទីល្ងាចថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចផ្លូវកោង ខាងជើងគល់ស្ពានលេខ៣ ស្ថិតក្នុងភូមិបារាយណ៍កើត សង្កាត់បារាយរណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ម៉ូតូម៉ាក FTR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GS1585 បើកបរដោយជនរងគ្រោះ ឈ្មោះអ៊ឹម ស៊ាប ប្រុសអាយុ៣៩ ឆ្នាំនៅភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មុខរបរមន្រ្តីកងរាជអាវុធហត្ថខេត្តព្រៃវែង បើកបរក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ
បានជ្រុលធ្លាក់ផ្លូវស្លាប់តែម្ដង។

បច្ចុប្បន្នសាកសព និងម៉ូតូ ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់