ព័ត៌មានជាតិ

ប្តីប្រពន្ធ២នាក់ ជិះម៉ូតូបុករថយន្ត រងរបួសធ្ងន់!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធ២នាក់រងរបួសធ្ងន់។

កើតហេតុនៅវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវលេខ៣១០ ភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ៍ ខេត្តព្រៃវែង។

ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរី២០១៧ ស្លាកលេខ ព្រៃវែង1L-2363 ជិះដោយឈ្មោះ ទឹ សាវិ ភេទប្រុស អាយុ៣១ឆ្នាំ ឌុបប្រពន្ធឈ្មោះ ភឿន យ៉យ អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជ្រៅ ឃុំព្រែកសំបូរ ស្រុពាមជ៍ បើកពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បុកគ្នាជាមួយរថយន្ត បណ្តាលឲ្យប្តីប្រពន្ធ២នាក់រងរបួសធ្ងន់តែម្តង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាម។

ចំណែករថយន្តបានបើករត់គេចដល់ចំណុចឃុំព្រែកក្របៅស្រុកពាមជរ៍សមត្ថកិច្ច ក៏បានឃាត់រថយន្តបាន ហើយយកមករក្សាទុកនៅអធិការ និងកសាងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់