ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅ …

កណ្តាល: មានករណីលង់ទឹកស្លាប់នៅ ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង៣និង០០នាទី ចំណុច ស្រះទឹក ភូមិលេខ៣ សង្កាត់
ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ហៃ ភត្រា ភេទប្រុស អាយុ៦ឆ្នាំ មុខរបរ រស់ក្នុងបន្ទុក ជនជាតិខ្មែរ ស្រុកកំណើត ភូមិភ្នំគង់ ឃុំមេបុណ្យ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង ស្នាក់នៅភូមិ-ឃុំកើតហេតុ ។
តាមការបំភ្លឺរបស់ម្ដាយជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃកើតហេតុវេលាម៉ោង៧ព្រឹក ជនរងគ្រោះបាននៅផ្ទះហូបបាយជាមួយម្តាយធម្មតាដល់ម៉ោង១២និង៣០នាទី ក៏បានហៅជនរងគ្រោះមកហូបបាយប៉ុន្តែបាត់ជនរងគ្រោះមិនដឹងទៅណា បានជិះកង់រកពេញភូមិ មិនឃើញស្រែក ហៅផង ប៉ុន្តែមិនឃើញ រួចបានឲ្យអ្នកភូមិនិងក្មេងៗក្នុងភូមិ ឲ្យជួយដើររក ដោយសារជនរងគ្រោះមានសតិមិនប្រក្រតី ចូលចិត្តលេងម្នាក់ឯង ។ លុះដល់ម៉ោង៣និង០០នាទី មានអ្នកភូមិម្នាក់ បានឃើញជនរងគ្រោះលង់ទឹកអណ្តែតឡើងមកលើ បានស្រែកហៅអ្នកភូមិ និងម្តាយជនរងគ្រោះឲ្យជួយ បានស្រង់ជនរងគ្រោះចេញពីទឹក ដើម្បីជួយសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចបានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ ។
តាមការសន្និដ្ឋានការពិនិត្យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជា ស្លាប់ដោយសារលង់ទឹក ។
បច្ចុប្បបន្ន សាកសព បានប្រគល់ជូនម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់