ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនឈាមរាវ៣នាក់ ក្រោយបង្កឲ្យរបួសស្នាមលើបុរសម្នាក់

ស្ទឹងត្រែង:យុវជនចំនួនបីនាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តធ្វើការ
ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីយុវជន
ខាងលើបានបង្កអំពើហឹង្សាដោយចេតនាបណ្តាលឲ្យបុរសម្នាក់
មានរបួសកាលពីពេលព្រលប់ថ្ងៃទី១៤ ខែ ឆ្នាំ ដរដែលស្ថិតក្នុង
ភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

អាវុធហត្ថបានឲ្យដឹងថា ក្រុមយុវជនឈាមរាវទាំងអស់នោះបាននាំគ្នីគ្នា បក្ខពួកជាច្រើននាក់ មកវាយទៅលើ ឈ្មោះ សឿន
ដែលជាជនរងគ្រោះបណ្តាលឲ្យត្រូវរបួសបែកក្រោមភ្នែកខាងឆ្វេង
ដេរចំនួនបីថ្នេរ។ បន្ទាប់ពីបង្កឲ្យមានរបួសស្នាមរួចមក ក្រុមយុវជនទាំងអស់នោះក៏បាននាំគ្នារត់គេចភ្លាមៗផងដែរ។ ក្រោយពីជនសង្ស័យបង្ករឿងរំលងបានមួយថ្ងៃ គឺថ្ងៃទី១៥ ខែមិថុនា ជនសង្ស័យទាំងអស់នោះក៏ត្រូវបានអាវុធហត្ថឃាត់ខ្លួនបានមានចំនួនបីនាក់ផងដែរ រីឯបក្ខពួករបស់ពួកគេផ្សេងទៀត
បានរត់គេចខ្លួនបាត់។ ជនសង្ស័យទាំងនោះកំពុងតែស្ថិតក្រោម
ការស្រាវជ្រាវបន្តរបស់អាវុធហត្ថខេត្តផងដែរ។

បើអាវុធហត្ថបញ្ជាក់បន្ថែមថា ជនរងគ្រោះឈ្មោះ ហ៊ន សឿន ភេទប្រុស
អាយុ៣៥ ជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិសេសាន ស្រុកសេសាន
ខេត្តស្ទឹងត្រែង។ ចំណែកឯជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបាន
មានចំនួនបីនាក់ ទី១.ឈ្មោះផា ខាំឡា ភេទប្រុស អាយុ១៩ ជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិកំភុន ខេត្តស្ទឹងត្រែង។ ទី២.ឈ្មោះកែវ ខាំម៉ូ ភេទប្រុស អាយុ១៧ ជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិកំភុន ស្រុកសេសា ខេត្តស្ទឹងត្រែង។
ទី៣.ឈ្មោះប៉ង់ ភូងិន ហៅជី ភេទប្រុស អាយុ១៨ ជាតិខ្មែរ
មុខរបរធ្វើទូក ផ្ទះនៅភូមិសាឃូន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានអាវុធហត្ថរៀបចំកសាង
សំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធី៕

photo_2016-06-15_22-07-26photo_2016-06-15_22-07-30photo_2016-06-15_22-07-35

មតិយោបល់