ចិន: យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និង១៣នាក់បាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់នៅតែធ្ងន់ធ្ងរបណ្តាលឱ្យមានទឹកជំនន់ និងបង្កឲ្យរអិលបាក់ដីនៅភាគខាងត្បូងខេត្ត Hunan, ខេត្ត Guizhou, ខេត្ត Guangdong និងតំបន់ស្វយ័ត Guangxi Zhuang។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៥ មិថុនានេះ។
នៅខេត្ត Hunan មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលបង្កឲ្យទឹកទន្លេរឡើង រអិលបាក់ដីនិងលំហូរភក់ថ្ម។ មនុស្សបីនាក់បានស្លាប់នៅក្នុងតំបន់ Hengshan នេះបើយោងតាមទីស្នាក់ការកណ្តាលសង្គ្រោះគ្រោះរាំងស្ងួតនិងត្រួតពិនិត្យទឹកជំនន់ខេត្ត។
ការិយាល័យកណ្តាលបានឱ្យដឹងថា អ្នកស្រុកបីនាក់ នៅក្នុងតំបន់ Hengshan បានបាត់ខ្លួនបន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានកប់ដោយការបាក់ដីនៅម៉ោងប្រហែល ៧ព្រឹកនៅថ្ងៃពុធនេះ ខណៈពេលដែលនៅក្នុងតំបន់ Longhui មានមនុស្សម្នាក់បានបាត់ខ្លួន។ ផ្ទះប្រហែល ៥៣០ខ្នងត្រូវរលំបាក់ និងមនុស្ស ១១.៩០០នាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន។
ភ្លៀងនិងគ្រោះមហន្តរាយបានបំផ្លាញផ្ទះ ៧៥៤ខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយ ៤០៨ខ្នងផ្សេងទៀតក៏រងការខូចខាត់ដែរ និងបំផ្លាញដំណាំ ២០.២០០ហិកតា, បានបង្ខំឱ្យជំលៀសមនុស្សចេញ ៥.៩០០នាក់និងបានបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់បានប៉ាន់ប្រមាណថា ១៥០លានយន់ ប្រមាណ ២២,៨លានដុល្លារសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍មួយពីនាយកដ្ឋានកិច្ចការស៊ីវិលខេត្តបានឱ្យដឹងថា អ្នកភូមិចំនួន ១០.០០០នាក់ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងតំបន់ចំនួន ២៤ ស្មើនឹង ១២៥គ្រួសារត្រូវបានបំផ្លាញ និងមនុស្ស ៣០០នាក់ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ។
វាត្រូវបានគេប៉ាន់ប្រមាណថា ទឹកភ្លៀងបានបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ ១២៧លានយ័ន ប្រហែល 1១៩លានដុល្លារសហរដ្ឋអាមេរិក។ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សជិត ៣០០នាក់បាត់ខ្លួនផងដែរ៕
មតិយោបល់