ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាលស្រុកចន្ទ្រា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ស្វាយរៀងៈ កាលពីរសៀលថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៦ នៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រាបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋានថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច គណៈប្រតិភូអមដំណើរលោកស្រី ដួង វណ្ណា លោកស្រី ឈុន សារឹម តំណាងរាស្ត្រមណ្ឌលស្វាយរៀង លោក គឹម ធា ក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីស្នងការរង ថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត ដោយមានការចូលរួមពីកងកម្លាំងទាំងបី និងប្រជាពលរដ្ឋ សរុប ៦៥០ នាក់ ។

តាមរបាយកាណ៍ស្វាគមន៍ដែលអានដោយលោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្ត បានឲ្យដឹងថា អគារអធិការដ្ឋាននគរបាលស្រុកចន្រ្ទា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដោយមានការចូលរួមពីសប្បុរសជននានា ក្នុង និងក្រៅប្រទេស ព្រមទាំងលោកស្នងការ ស្នងការង និងមន្ត្រីនគរបាលទូទាំងខេត្ត។ អគារនេះមានបណ្តោយ ៣០,៧០ ម៉ែត្រ ទទឹង ៧,៥០ ម៉ែត្រ កំពស់ ៧,៨៥ ម៉ែត្រ សសរបេតុង ជញ្ជាំងឥដ្ឋ ដំបូកប្រក់ស័ង្កសី មាន ៧ បន្ទប់ ត្រូវបានដំណើការសាងសង់ចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ទើបហើយរួចរាល់ជាស្ថាពរ ដែលសរុបទឹកប្រាក់ចំណាយក្នុងការសាងសង់នេះមានចំនួន ៥២.០៧៥ ដុល្លាអាមេរិក។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានពាំនាំនូវបណ្តាំសាកសួរសុខទុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួនដល់កងកម្លាំង និងប្រជាពលរដ្ឋដែលដែលបានចូលរួម និងព្រមទាំងបានសំដែងការកោតសសើរដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជាពិសេសលោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាល ដែលបានខិតខំដឹកនាំការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងបានផ្តួចផ្តើមគំនិតក្នុងការកសាងអង្គភាពឲ្យបានល្អប្រសើរជាន្តបន្ទាប់ ។

បន្ទាប់មកលោកស្រីឧបនាយករដ្ឋមន្រ្តីបានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំបំពេញការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អបន្ថែមទៀត និងត្រូវបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ។ បន្ទាប់មកលោកស្រីបានប្រគល់អំណោយកៅអី១០០ ដល់អធិការដ្ឋាន ថវិកាជូនអង្គភាពមួយចំនួនចំណុះសាលាស្រុក កងកម្លាំង៣០០ នាក់ ក្នុងម្នាក់ៗ ថវិកា ៥០,០០០ ៛ សារុង ១ ប្រជាពលរដ្ ឋ៣០០ នាក់ ម្នាក់ៗ ថវិការ ២០,០០០ ៛ សារុង ១៕

photo_2016-06-15_21-59-02photo_2016-06-15_21-59-09photo_2016-06-15_21-59-13photo_2016-06-15_21-59-17photo_2016-06-15_21-59-23photo_2016-06-15_21-59-26photo_2016-06-15_21-59-30photo_2016-06-15_21-59-34photo_2016-06-15_21-59-38photo_2016-06-15_21-59-43

មតិយោបល់