ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ជាកម្មកររើសអេតចាយ ផឹកស្រាប្រចាំថ្ងៃច្រើនពេក បណ្តាលឲ្យខ្យល់.គ ដេកស្លាប់ក្នុងបន្ទប់ឃ្លាំងអេតចាស់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិនិងបងប្អូនព្រមទាំងសមត្ថកិច្ចចុះមកដលកន្លែងកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ឃ្លាំងអេតចាយមួយកន្លែងគ្មានលេខ ក្នុងភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ យ៉ន យ៉ាត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករអេតចាយ ស្នាក់កន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិត្រពាំងត្រាយ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។សព្វថ្ងៃមានប្រពន្ធឈ្មោះ ផន ច្រឹម អាយុ៥២ឆ្នាំ មុខរបរដូចគ្មាស្នាក់ជាមួយគ្នា មានស្រុកកំណើត នៅភូមិច្រោះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពងមចាម មានកូនចំនួន៦នាក់ប្រុស(៥)ស្រី(១)ក្នុងបន្ទុកគ្រសារ។
តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ប្តីរបស់គាត់បានដើររើសនិងទិញគ្រឿងអេតចាយជាធម្មតា ហើយរយៈពេលមួយថ្ងៃនិងរូបគាត់បានរើសនិងទិញបាន២រទេះហើយរូបគាត់ដឹកយកមករក្សាទុកនៅក្នុងឃ្លាំងដូចសព្វដង ក្រោយពីបានដឹកគ្រឿងអេតចាយយកមកទុករួចរាល់អស់ហើយរូបគាត់ចេញមកផឹកស្រាជាទម្លាប់ប្រចាំថ្ងៃរបស់ទៅហើយបន្ទាប់ពីបានផឹកស្រារួចហើយរូបគាត់ដើរចូលទៅសម្រាកក្នុងបន្ទប់កន្លែងកើតហេតុខាងលើដូចសព្វរាល់ដង ហើយគាត់ក៏បានហៅប្រពន្ធឲ្យកោសខ្យល់ឲ្យបន្ទាប់ពីកោសខ្យល់រួចរាល់ហើយរូបគាត់ជាប្រពន្ធបានដើរចេញក្រៅវិញលុះដល់ម៉ោងកើតហេតុគាត់បានដើរចូលទៅមើលប្តីរបស់គាត់និងបានស្ទាបខ្លួនប្រាណនិងបានដាស់ឲ្យងើបតែអកុសល្យរូបគាត់ស្លាប់បាត់ហើយបង្កឲ្យមានកាភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសាច់ញាតិនិងបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះពិនិត្យនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើកោសល្យវិច័យដើម្បីប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យខាងស្រុកកំណើតខាងប្រពន្ធតាមប្រពៃណី៕
https://youtu.be/KNCdrL35Kj4
មតិយោបល់