ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូមកបុកគូទរថយន្តពីក្រោយ បណ្តាលឲ្យដួលអូសម៉ូតូនៅនឹងថ្នល់ ហើយបុរសម្នាក់ដែលជិះម៉ូតូនោះរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AR-7359 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត ហើយរថយន្តក៏ឈប់អែបកៀនស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ប៊ិចសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-8277
បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនជិះមកបុកគូទរថយន្តពីក្រោយបណ្តាលឲ្យបែកស្តុបហើយម៉ូតូដួលអូសបណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបានខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់