ព័ត៌មានជាតិ

ចុម! ស៊េរីទំនើប២គ្រឿង សាកកម្លាំងគ្នា ធ្លាក់ផ្លូវរាងខ្លួន!

ព្រះសីហនុ: រថយន្តស៊េរីទំនើប២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យធ្លាក់ផ្លូវទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦០-១៦១ ក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងខណ:ដែល រថយន្តម៉ាក ឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2660 បើកបរដោយជនជាតិចិន បានបុកជាមួយរថយន្តម៉ាកហាយប្រ៊ីត ពណ៌ស ស្លាកលេខ ភ្នំពេញ 2V-5277 ដែលកំពុងបើកបរដោយបុរសម្នាក់ បណ្តាលឲ្យរថយន្តឡិចស៊ីសធ្លាក់ផ្លូវ រងការខូចខាតទាំងសងខាង៕

មតិយោបល់