ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក ករណីរំលោភសម្លាប់ លើយុវតីអាយុ១៣ ឆ្នាំម្នាក់ នៅព្រៃវែង

ព្រៃវែងៈ កាលពី​វេលា​ម៉ោង​៨ ​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិ​ព្រៃ​ផ្តៅ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​មានការភ្ញាក់ផ្អើល​មួយ​ បន្ទាប់​ពី​​​ប្រទះ​ឃើញ​សាកសព​យុវតី​ម្នាក់ នៅ​ក្នុង​ស្រះ​ទឹក​មាន​កំប្លោក ខាងក្រោយ​បន្ទប់រៀន ក្នុង​អនុ​វិទ្យាល័យ​បា​ខៅ។

ជនរងគ្រោះមាន​ឈ្មោះ សុខ ចាន់​ថង អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុខាងលើ។

ក្រោយសមត្ថកិច្ច បានធ្វើកោសល្យវិច័យពិនិត្យមើលរួច ឃើញថា​នៅ​លើ​ដងខ្លួន​មាន​សា្ន​ម​ជាំ​ជា​ច្រើន​កន្លែង ខណៈ​សម្លៀក​បំពាក់ ​មាន​ស្នាម​រហែក​ដុំ​ៗ​ផង​ដែរ ទើបធ្វើការសន្និដ្ឋាន​ថា ករណីនេះ ជាអំពើ​ឃាតកម្មរំលោភ​រួច​សម្លាប់​ចោល ។

បច្ចុប្បន្នសាកសពយុវតី ត្រូវបានសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ហើយក៏កំពុងស្រាវជ្រាវ ដើម្បីតាមវែកមុខរកជនដៃដល់ យកមកកាត់ទោសតាមផ្លូវច្បាប់៕

មតិយោបល់