ព័ត៌មានជាតិ

ជនសង្ស័យភេទទី៣ ម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីចូលទិញខ្សែក ខណៈម្ចាស់តូបកំពុងសរសេរវិកយប័ត្រឆក់រត់គេច

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ករណីឆក់ខ្សែក ខណៈពេលដែលជនសង្ស័យបានចូលទៅទិញខ្សែក១ខ្សែ ខណ:ពេលម្ចាស់ តូបកំពុងសរសេរវិកយប័ត្រ ស្រាប់តែជនសង្ស័យឆក់យកខ្សែក រត់គេចខ្លួន តែត្រូវបានម្ចាស់តូប,ប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញ ចាប់បាន១នាក់ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចតូបលក់គ្រឿងអល័ង្ការ ក្នុងផ្សារលើ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១០ និង០០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ៖ ម្ចាស់តូបឈ្មោះ គ្រិន យ៉ាន ភេទស្រី អាយុ ៦៤ឆ្នាំ ។ ចំណែកឯជនសង្ស័យឈ្មោះ សុខ លី (ហៅស) អាយុ១៩ឆ្នាំ ភេទទី៣ ចំណែកបក្ខពួក១នាក់ទៀតបានរត់គេចបាត់ ។

រីឯវត្ថុតាងរួមមាន ៖ ខ្សែកប្លាទីន១ខ្សែ ទំងន់៨,៥ជី (របស់ជនរងគ្រោះជាម្ចាស់តូប ) ។

បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់