ព័ត៌មានជាតិ

ចេញពីស្រុកកំណើតមកស៊ីឈ្នួលកាប់ចម្ការឲ្យគេ បែរជាបាក់មែកឈើសង្កត់ចំក្បាលស្លាប់យ៉ាងរន្ធត់!

ឧត្តរមានជ័យ: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបុរសម្នាក់ ត្រូវបានមែកឈើងាប់ ធ្លាក់ចំក្បាលបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចដីចម្ការ​មួយកន្លែង ក្នុងភូមិ​អូរ​គ្រញូង ឃុំ​ត្រពាំង​ព្រៃ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ជនរងគ្រោះឈ្មោះ យ៉ាន់ ទ័​រ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ស្នាក់នៅ​ភូមិ​កប់​ថ្លុក ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

មុនពេល​កើតហេតុ​ជនរងគ្រោះនិង​មិត្តភក្តិ​ដែល​រស់នៅ​ភូមិ​ជាមួយគ្នា បានមក​ស៊ីឈ្នួល​កាប់ចម្ការឲ្យគេនៅចំណុចកើតហេតុ ដោយបានកាប់​ដើមឈើ​មួយ​ដើម ស្រាប់តែមាន​មែកឈើ​ងាប់​ ​ធ្លាក់ចំ​ពីលើ​ក្បាលបណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់