ប៉ៃលិនៈ យោងតាមផេកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងដែលបានធ្លាក់១មេយ៉ាងខ្លាំង នារសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៧ នេះ បានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចផ្សារ និងផ្ទះប្រជាពលរដ្ឋមួយចំនួនក្នុងភូមិសាស្ត្រឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
ហេតុការណ៍ខាងលើនេះ ក៏មានកើតឡើងនូវបាតុភូតខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងហោច១ខ្នង ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដួលរលំផងដែរ ៕
មតិយោបល់