តាកែវៈ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវទទួលផែនយុត្តិធម៌ បានប្រាប់Post News ថា ក្រោមការចង្អុលបង្ហាញបញ្ជាផ្ទាល់ពី លោកឡាយ វណ្ណៈ អភិបាលខេត្តនៃគណៈអភិបាល ខេត្តតាកែវ និងជាប្រជាប្រធានគណៈបញ្ជាឯកភាពខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនយុត្តិធម៌ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ ៥៥នាក់ ចុះធ្វើការបង្រ្កាបកាប់ដុតបំផ្លាញចោលនូវ ដំណាំកញ្ឆាខុសច្បាប់ ដែលជនខិលខូចបានលួចដាំ នៅចំណុចជ្រោះឃ្លៃ ដុបកំរ៉ែង ដាខ្មៅ ដាបែកថ្លាង នៅលើជួរភ្នំបាយង់កោ និងគុហារចិន ដែលស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
ជាលទ្ធផលនៅក្នុងប្រតិបត្តិការនេះ កម្លាំងបានរកឃើញដំណាំកញ្ឆាចំនួន៣៨ទីតាំង អាងស្ដុកទឹកបានចំនួន៦០កន្លែង ស្មើរនឹងជាង៦ម៉ឺនដើម ត្រូវបានដុតកម្ទេចចោលផងដែរ៕
មតិយោបល់