យើងរស់នៅក្នុងវប្បធម៌ដែលឲ្យតម្លៃទៅលើក្តីស្រម៉ៃនៃការទទួលជោគជ័យ ឆាប់រហ័សនិងចូលនិវត្តមុនពេលកំនត់។ យើងបានអានពីទីកន្លែងចូលនិវត្តដ៏មានសេចក្តីសុខដែលកំពុងរង់ចាំ អ្នកដែលអាចទទួលបាន។ តាមការពិតទៅអ្នកចូលនិវត្តភាគច្រើនសំគាល់ខ្លួនរបស់ពួកគេតាមរយៈ មុខអាជីពដែលពួកគេធ្វើនិងចង់បានអ្វីមួយសម្រាប់សកម្មភាពនិង ការទទួលខុសត្រូវជីវិតការងាររបស់គេបានផ្តល់ឲ្យសង្គមកន្លងមក។
មនុស្សមួយចំនួនដូចជាសប្បាយចិត្តនឹងការចូលនិវត្តប៉ុន្តែខ្ញុំមាន អារម្មណ៍ថាបាត់បង់អ្វីមួយគឺអារម្មណ៍ថាការបំពេញភារកិច្ចអ្វីមួយ ត្រូវបាត់បង់។
យើងអាចប្រាថ្នាអំពីការចូលនិតវត្តប៉ុន្តែយើង នឹងបាត់បង់អ្វីមួយជាចំណូលចិត្ត។នោះគឺការងារ។មនុស្សយើងពេលខ្លះ រីករាយនឹងស្នាដៃដែលសម្រេចបានប៉ុន្តែការចូលនិវត្តន៍នឹងមានន័យថា គឺជាការបញ្ចប់ស្នាដៃ។ដូច្នេះ ការងារពេលខ្លះក៏ក្លាយជាអ្វីដែលយើងនឹងធ្វើមួយជីវិត៕
ប្រភព៖https://health.com.kh
មតិយោបល់