ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣ និង ២០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស ទល់មុខមន្ទីរពេទ្យកាលម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករ
ណីជនសង្ស័យ ជិះម៉ូតូម៉ាកស្កុបពី ធ្វើសកម្មភាពឆក់ខ្សែ.កពីស្ត្រីម្នាក់ តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋ ស្រែកថា ចោរៗ ផ្អើល ក៏ផ្ដួលម៉ូតូ រត់ទ្បើងជិះម៉ូតូគូកនម្ខាងទៀត គេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ ដោយទ្បែកស្ត្រីរងគ្រោះ ឃើញថា មិនមានបាត់បង់ទ្រព្យសម្បត្តិអ្វី ទើបមិនបានដាក់ពាក្យបណ្ដឹងទ្បើយ ក៏ជិះម៉ូតូចេញបាត់ទៅ។
សូមបញ្ជាក់៖ ករណីនេះ ម៉ូតូជនសង្ស័យ មានទាំងខាងប៉េអឹម និងមន្ត្រីប៉ូលិស មកដណ្ដើមគ្នា ដើម្បីយកវត្ថុតាង ដាក់ប៉ុស្តិ៍រៀងៗខ្លួន ធ្វើឲ្យមានការទទឹងទិសគ្នា៕
មតិយោបល់