ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំញៀន១២កញ្ចប់រួមទាំងដាវនិងកាំបិតមួយចំនួន!

ត្បូងឃ្មុំ: កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាខ្នុរ ដោយបានប្រើប្រាស់វិធានការញុះ រហូតឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធលួចរក្សាទុកចែកចាយ ដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ នៅថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល នៅចំណុចភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។

ក្រោយពីបានប្រើប្រាស់នូវវិធានការញុះរួច កម្លាំងយើងបានចុះធ្វើការស្រាវជ្រាវ និងប្រតិបត្តិការបង្ក្រាបនៅចំណុចខាងលើហើយបានរកឃើញជនសង្ស័យឈ្មោះ វ៉ាន់ មីណា ភេទប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងឆែកឆេររកឃើញដកហូតនូវម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន (ប្រភេទម៉ាទឹកកក) សរុបចំនួន ១២ កញ្ចប់តូច ឧបករណ៍ជក់ , អាវុធកែឆ្នៃ (កាំភ្លើងស្នប់)១ដើម , ដាវ២ដើម , កាំបិតចុងស្រួច១ដើម, កាំបិតស្នៀត២ដើម និងសម្ភារ:វេចខ្ចប់មួយចំនួនថែមទៀតផងដែរ។

បច្ចុប្បន្ននគរបាលផ្នែកប្រឆាំងគ្រឿងញៀនកសាងសុំណុំរឿងដើម្បីបញ្ចូនជនសង្ស័យខាងលើ ព្រមទាំងវត្ថុតាងថ្នាំញៀនចំនួន បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំធ្វើការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

មតិយោបល់