មនុស្សជាច្រើនមានទម្លាប់ងូតទឹក ឬលុបលាងមុខដោយប្រើទឹកក្តៅនៅពេលមានអាកាសធាតុត្រជាក់ ព្រោះវាអាចលាងសម្អាតជាតិកខ្វក់ចេញពីស្បែក ព្រមទាំងធ្វើឲ្យខ្លួនប្រាណមិនសូវរងារ។ ផ្ទុយទៅវិញទឹកក្តៅអាចធ្វើឲ្យស្បែកស្ងួត និងបែកស្រកាជាពិសសេក្នុងរដូវងារ។ ចំពោះការប្រើប្រាស់ទឹកក្តៅគឺអាស្រ័យលើភាពប្រែប្រួលនៃស្បែករបស់មនុស្សម្នាក់ៗ មិនមែនចេះតែប្រើបានដូចគ្នានោះទេ។
លាបឡេច្រើនពេក
ការប្រើប្រាស់ផលិតផលដែលមានជាតិសំណើមគឺមិនអាចខ្វះបាននៅក្នុងរដូវរងារ ប៉ុន្តែមិនត្រូវបានប្រើជាច្រើនហួសហេតុពេកទេ។ប្រសិនបើអ្នកប្រើច្រើនជ្រុលអាចបណ្តាលឱ្យស្ទះរន្ធញើស បង្កឲ្យមានកើតមុន និងស្បែកមានការប្រែប្រួល។ ដូច្នេះគួរតែប្រើគ្រែមលាបស្តើងៗនៅលើស្បែកមួយថ្ងៃ ២ ដង នៅពេលព្រឹក និងពេលល្ងាច។
ការព្យាបាលច្រើនដងក្នុងមួយសប្តាហ៍
ការទៅរកសេវាព្យាបាលច្រើនដងក្នុងមួយសប្តាហ៍អាចធ្វើឲ្យស្បែករបស់អ្នកមិនអាចផលិតនៃកោសិកាថ្មីបាន នេះជាគ្រោះថ្នាក់បំផុតសម្រាប់ស្បែក។ អ្នកគួរតែដឹងថា ការលូតលាស់នៃកោសិកាបានពេញលេញក្នុងកំឡុងពេលពី ១០ ទៅ ១២ ថ្ងៃ ដូច្នេះហើយវាមិនអាចលូតលាស់ទាន់ទេប្រសិនបើអ្នកទៅរកសេវាកម្មព្យាបាលញឹកពេក។
ញ៉ាំទឹកមិនគ្រប់គ្រាន់
ទឹកគឺជាសារធាតុដ៏សំខាន់សម្រាប់ស្បែក បើទោះបីជាមិនស្រែកទឹកប៉ុន្តែអ្នកត្រូវចង់ចាំថាមួយថ្ងៃផឹកទឹកឲ្យបាន ២,៥ ជារៀងរាល់ថ្ងៃ ដើម្បីបំពេញនូវតម្រូវការរបស់រាងកាយ។
កុំប្រើឡេការពារកម្តៅថ្ងៃ
ឡេការពារកម្តៅថ្ងៃមិនមែនគ្រាន់តែរួមបញ្ចូលសារធាតុការពារកម្តៅថ្ងៃមួយមុខទេ នៅមានសមាសភាគផ្សេងទៀតដូចជា សារធាតុសើមដែលធ្វើឲ្យស្បែកត្រជាក់ ម្សៅធ្វើឲ្យស្បែកស …។ សាធាតុទាំងនេះនៅពេលដែលអ្នកប្រើប្រាស់ក្នុរដូវរងារធ្វើស្បែកកាន់តែជួបប្រទះនូវបញ្ហាអាក្រក់ថែមទៀត៕
ចុចទីនេះមើលប្រភពដើមសហការជាំមួយដំណឹង
មតិយោបល់