ភ្នំពេញ៖ វង្ស ណយតារាប្រដាល់ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារារូបនេះ ប្រកាសឈប់ប្រដាល់ តែក្រោយមកក៏បង្ហាញវត្តមានឡើងវិញ លើសង្វៀន ដែលការឡើងលើកនេះទំនងជាចរចារតម្លៃខ្លួនត្រូវ ។
ក៏ប៉ុន្តែនៅពេលថ្មីៗនេះ ស្រាប់តែលេចឭព័ត៌មានថា តារាប្រដាល់រូបនេះ បានធ្លាក់ខ្លួនដល់ថ្នាក់ រត់រ៉ឺម៉ក ។ ព័ត៌មាននេះបានធ្វើឲ្យអ្នកស្នេហាប្រដាល់ ភ្ញាក់ខ្លួនព្រឺត នឹងនឹកមិនស្មានថា អ្នកប្រដាល់ដល់ល្បីឈ្មោះ ធ្លាក់ខ្លួនរហូតដល់ថ្នាក់នោះ សោះឡើយ។
ព័ត៌មានដ៏រសើបនេះកំពុងតែក្លាយទៅជាប្រធានបទដ៏ធំ សម្រាប់អ្នកតាមដានវិស័យកីឡាប្រដាល់ នឹងចង់ដឹងចង់ឭថា រឿងនេះពិតឬយ៉ាងណា ក្រោយរូបភាពមួយសន្លឹកធ្លាយទៅកាន់អនឡាញ ឃើញវង្ស ណយ រត់ រ៉ឺម៉ក ។
ទន្ទឹមជាមួយនឹងព័ត៌មាន ក្តៅគគុកនេះ ប្រភពព័ត៌មាន ជិតស្និទ្ធនឹង វង្ស ណយ បានទម្លាយឲ្យដឹងថា ៖ រឿងនោះវាមិនពិតនោះទេ វង្ស ណយ ឯណា ទៅដល់ថ្នាក់រត់រ៉ឺម៉ក នោះ ខណៈដែលទើបតែបង្ហាញវត្តមានលើសង្វៀន នៅពេលថ្មីៗ ។
បើទោះបីជាការអះអាងយ៉ាងដូច្នោះក្តី អំនះអំនាងអ្នកស្នេហាកីឡាប្រដាល់ នៅតែលើកឡើងថា វាជារឿងធម្មតាទៅហើយ នៅពេលបច្ចុប្បន្ននេះ សម្រាប់អ្នកប្រដាល់ល្បីខ្មែរ បានតែល្បីលើសង្វៀន តែនៅក្រោមសង្វៀនវិញ អ្នកប្រដាល់ខ្លះ រត់ម៉ូតូឌុប ឬធ្វើជាអង្គរក្ស ជាដើម បរិបថនេះវាមិនអាចទៅរួច ដូចតារាប្រដាល់នៅលើពិភពលោកឡើយ ។
ក៏ប៉ុន្តែបើតាមប្រភពខាងលើស្និទ្ធនឹងវង្ស ណយ បានអះអាងថា ៖ វាជាការពិតណាស់ វង្ស ណយ គឺមិនបានរត់រ៉ឺម៉ក ដូចអ្វីដែលគេថានោះទេ ដោយពេលនេះ វង្ស ណយ បានក្លាយទៅជាថៅកែហាងកាត់សក់ ដើម្បីអូននៅក្បែរ វត្តនិរោធ ក្នុងទឹកដីច្បារអំពៅ ក្នុងរាជធានីភ្នំពេញ ។ អ្វីដែលគេឃើញនោះ ចាំខ្ញុំផ្ញើវិដេអូ ឲ្យមើល នោះវាគ្រាន់តែជាឃ្លិប ដែលវង្ស ណយ ថតបទចម្រៀង ឲ្យ ផលិតកម្ម ញ៉ូវ សង ជាមួយនឹងក្រុមតារាស្រី TKS ក្នុងបទ «អារម្មណ៍ចង់មានស្នេហ៍» តែប៉ុណ្ណោះ ។ ក្រៅពី វង្ស ណយ នៅមាន អួត ភូថងផងដែរ ។ ដូច្នេះ សូមប្រិយមិត្ត កុំយល់ច្រឡំ វាមិនអាចទៅរួចនោះទេ ដែល វង្ស ណយដល់ថ្នាក់ រត់ រ៉ឺម៉ក ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់