ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ក្នុងផ្សារអ្នកលឿង

កណ្ដាល ៖ ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​ម្នាក់ ​​ក្នុង​ចំណោម​បក្ខ​ពួក​​​ចំនួន​៤​នាក់​ ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ ឌុប​គ្នា​ពី​ច្បារអំពៅ​មក​ផ្សារ​អ្នក​លឿង​ ហើយ​ធ្វើ​សកម្មភាព​ ​ចូល​លួច​ទូរ​ស័ព្ទ​ដៃ ។
ករណីនេះ​ កើតឡើង​​ កាលពី​​វេលា​ម៉ោង​១១​និង​៣០​នាទី ​ថ្ងៃទី​១១ ​ខែ​០៤ ឆ្នាំ​ ២០១៦​ ​នៅ​ចំណុច​ ផ្សារ​កំពង់​ចម្លង ​ឃុំ​ព្រែក​ទន្លាប់ ​ស្រុក​លើកដែក​ ខេត្តកណ្តាល។
​របាយ​ការណ៍​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ ​​ជនល្មើស​ចំនួន​០៤ នាក់​ ១.ឈ្មោះ ​ពេជ្រ ពៅ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជាតិខ្មែរ ​មាន​ទីលំនៅៗ​ភូមិ​៣​សង្កាត់​ឃ្មួញ ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ​មុខរបរ​មិន​ពិត ( ឃាត់ខ្លួន ) ។​ ២.ឈ្មោះ ​ហេង ឡេង ភេទ​ប្រុស​អាយុ​៨​ឆ្នាំ ជាតិខ្មែរ​ មុខរបរ​មិន​ពិត​( អត់​រៀន ) (​គេចខ្លួន​បាត់ )​ ៣.ឈ្មោះ ​រ៉​ន ស្រី​នាង ​ភេទ​ស្រី អាយុ​១៧​ឆ្នាំ ​ជាតិខ្មែរ មុខរបរ​មិន​ពិត​ មាន​ទីលំនៅៗ​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ( គេចខ្លួន ) ។ ៤. ​ឈ្មោះ ស្រី​ឡា ភេទ​ស្រី អាយុ​២០​ឆ្នាំ​ជាតិខ្មែរ ​មុខរបរ​មិន​ពិត ​មាន​ទីលំនៅៗ​ ភូមិ​ឃុំ​ជាមួយ​ឈ្មោះ​ រ៉​ន ស្រី​នាង ( គេចខ្លួន ) ។

របាយ​ការណ៍​ បាន​បន្ដទៀតថា​ ជនរងគ្រោះ ចំនួន ០៤ នាក់​ ១.​ឈ្មោះ​ តុ​ប ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​ជន​ជាតិខ្មែរ ​មាន​ទីលំនៅ ​ភូមិ​កំពង់​ពោធិ ​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក​ ខេត្តកណ្តាល ។​(​ម្ចាស់​ទូរ​ស័ព្ទដៃ​ម៉ាក ​អាយ​ហ្វូ​ន​.5.)​។​ ២.​ឈ្មោះ​ងី គាង​ភេទ​ប្រុស ​ជនជាតិខ្មែរ​អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។ (​ម្ចាស់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​.5.) ។ ​ជនរងគ្រោះ​ទី​៣​ និង​ទី​៤. ( មិន​ស្គាល់​) នៅ​ផ្សារ​អ្នក​លឿង​ត្រើយ​ខាងកើត​ ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង ។
របាយ​ការណ៍​បន្ដថា ​វត្ថុតាង រួម​មាន​ ទូរស័ព្ទដៃ​ម៉ាក អាយ​ហ្វូ​ន​.5. ​ចំនួន​០២​ គ្រឿង​( ប្រគល់​ឲ្យ​ម្ចាស់​វិញ ) ។ ​ទូរ​ស័ព្ទដៃ​ម៉ាក​ អាយ​ហ្វូ​ន​.4 ​០១​គ្រឿង​ (​ដកហូត​រក្សាទុក​) ទូរស័ព្ទដៃ​ម៉ាក សាំ​ស៊ុ​ង ដូ​ស​ ​០១​គ្រឿង​(​ដកហូត​រក្សាទុក​) ទូរ​ស័ព្ទដៃ​ម៉ាក​ ស៊ី​ង​ទិ​ក ​​០១ គ្រឿង​ (​ដកហូត​រក្សាទុក​)។
គួរបញ្ជាក់ថា ​រហូតដល់​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ដែល​ ជនល្មើស​ទាំង​០៤​នាក់ ក៏​​បាន​នាំគ្នា​ដើរចូល​មក​លួច​ទូរស័ព្ទដៃ​នៅក្នុង​ផ្សារ​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងលិច​ទៀត ​ភ្លាម​នោះ​សមត្ថកិច្ច​យើង​ក៏​បាន​ទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ រួច​ក៏​បានធ្វើ​ការឃាត់​ខ្លួន​ជនល្មើស​ឈ្មោះ ពេជ្រ ពៅ ​និង​វត្ថុតាង​ទូរស័ព្ទដៃ​ចំនួន​០៥​គ្រឿង​ នាំមក​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី ។ ចំណែក​០៣​នាក់ ​ទៀត​ដូច​បាន​រៀបរាប់​ឈ្មោះ​ខាងលើ ​បាន​ជិះ​ម៉ូតូ​រត់គេច​បាត់អស់ ៕

​ 

    
    
   

មតិយោបល់