ព័ត៌មានជាតិ

ជ​ប៉ុ​ន​នឹ​ង​ដោះ​ស្រា​យ​ដែ​ន​ដី​កោះ​ឲ្យ​ប្រ​សើរ​ឡើង​វិ​ញ​ជា​មួ​យ​នឹ​ង​ចិ​ន​

កាលពីថ្ងៃព្រហស្បតិម្សិលមិញនាវាល្បាតរបស់ជប៉ុនចំនួន ១៣គ្រឿង ត្រូវបានបើកបរមកកាន់កំពង់ផែ ហាម៉ាសាគី នៃកោះអីស៊ីហ្កាគីនៃតំបន់កោះអូគីណាវ៉ា ស្ថិតនៅភាគនិរតី ប្រទេសជប៉ុន ។

នាយករដ្ឋមន្រ្តីជប៉ុន លោក យូ ស៊ីហីកូណូដា បានកំណត់ថា លោកត្រូវបញ្ជូនបេសកជនពិសេសរបស់ខ្លួនទៅកាន់ប្រទេសចិន ដើម្បីជួសជុលស្តារទំនាក់ទំនង នៃប្រទេសទាំងពីរឡើងវិញ បន្ទាប់ពីជប៉ុនបានស្មានខុស និងការបញ្ចេញប្រតិកម្ម របស់ចិនចំពោះគំរោងការទិញយកកោះជម្លោះនោះ។

ចំណែកនាយករដ្ឋមន្ត្រីការបរទេសជប៉ុន លោក កយឆេរ៉ូហ្កេមបា ក៏បានមានប្រសាសន៍ថា លោកសង្ឃឹមចំពោះ ការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិនឡើងវិញ ក្នុងពេលមហា សន្និបាតអង្គការសហប្រជាជាតិ ដើម្បីគេចចេញពីការកើតមានបញ្ហាតានតឹងកាន់សរសៃករកាន់តែខ្លាំងឡើង។

គួរបញ្ចាក់ផងដែរថាកោះអីស៊ីហ្កាគី ស្ថិតនៅចម្ងាយជាង ១៧០គីឡូម៉ែត្រ ពីកោះជម្លោះឌីអៅយូ របស់ចិនហើយកោះអីស៊ីហ្កាគី គឺជាចំណុចចេញដំណើររបស់នាវា និង ឧទ្ធម្ភាចក្រ ឆ្ពោះទៅកាន់កោះជម្លោះនៅដែនសមុទ្រចិនខាងកើត៕

<

p align=”right”>
 

មតិយោបល់