បាត់ដំបងៈ មានករណីបុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ក្រោយពីផ្ទុះហិង្សាវាយលើប្រពន្ធហើយស្មានថាប្រពន្ធស្លាប់ ទើបប្រញាប់ចងកសម្លាប់ខ្លួនតាមក្រោយ ផ្ទុះទៅវិញប្រពន្ធគ្រាន់តែសន្លប់។
ករណីនេះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះយ៉ង ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជាមន្រ្តីឃំុត្រែង បានយកខ្សែលីឡុងចងកនិងរនូតផ្ទះខ្លួនឯងបណ្តាលឲ្យស្លាប់ ។
មូលហេតុ៖ បបួលប្រពន្ធទៅប្រទេសថៃ ប្រពន្ធថាចាំថ្ងៃទី២៥បានទៅ ស្រាប់តែទះកំផ្លៀង រួចច្របាច់.កប្រពន្ធរហូតដល់សន្លប់ ស្មានតែស្លាប់ ទេីបបានចងកសម្លាប់ខ្លួន ៕
មតិយោបល់