កណ្តាលៈ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសជាជនសង្ស័យម្នាក់ បានបង្ខំឲ្យជនរងគ្រោះជាភេទទីបី បៀមប្រដាប់ភេទរបស់ខ្លួន ជាថ្នូរនឹងប្រាក់៥០០០រៀល រួចហើយរំលោភថែមទៀត។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៧និង១៥នាទីយប់ ត្រង់ចំណុចភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
នគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ.ហ.ស ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនសង្ស័យ ឈ្មោះ ត.ក.ណ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
នគរបាលបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានដើរមកពីកន្លែងផឹកស៊ី ជាមួយមិត្តភក្ក័ ឆ្ពោះមកផ្ទះ ដោយភ្ជាប់ជាមួយកាំបិតតាំងតោចំនួន១ ពេលនោះក៍បានជួបជនរងគ្រោះ កំពុងអង្គុយលេងនៅក្បែរមាត់ផ្លូវ ហើយជនសង្ស័យ បាននិយាយសួរនាំទៅកាន់ជនរងគ្រោះថា « ម៉េចហ្អែងស្រី ឬប្រុស បើហ្អែងប្រុសបៀមរបស់(លិង្គ) អញទៅ ដោយពេលនោះជនសង្ស័យ បានបបួលជនរងគ្រោះ ចូលព្រៃហើយស្រាតខោរបស់ខ្លួន រួចឲ្យជនរងគ្រោះបៀមប្រដាប់ភេទ ជនរងគ្រោះក៏បានបៀមប្រដាប់ភេទ ជនសង្ស័យបានបន្តិច ក៏ឈប់រួចសួរទៅជនសង្ស័យថា៖ «បើខ្ញុំបៀម តើឲ្យលុយខ្ញុំប៉ុន្មាន ជនសង្ស័យឆ្លើយថាបៀមសិន ទៅចាំអញឲ្យលុយ៥០០០រៀល តែឥឡូវអញអត់លុយទេ ចាំព្រឹកស្អែកទៅអញឲ្យលុយ»។
បន្ទាប់មកអ្នកទាំងពីរនាក់បាននាំគ្នារកកន្លែងស្ងាត់ផ្សេងទៀត ហើយជនសង្ស័យ បានស្រាតខោអង្គុយ បណ្តាលឲ្យធ្លាក់កាំបិតតាំងតោពីហោប៉ៅ ទើបធ្វើឲ្យជនរងគ្រោះភ័យខ្លាច ហើយបានដើរទៅកាន់ផ្ទះបែរបស់ជីដូន ដែលស្ថិតនៅលើទឹកទន្លេក្បែរមាត់ច្រាំង រួចនិយាយប្រាប់ជីដូនរបស់ខ្លួនអំពីរឿងហេតុខាងលើ រីឯជនសង្ស័យ បានជិះទូកទៅផ្ទះបែរបស់ខ្លួនដែរ លុះដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ទើបម្ដាយបង្កើតរបស់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកលោកនាយប៉ុស្តិ៍កោះចិន ក្រោយពេលទទួលពាក្យបណ្ដឹង សមត្ថកិច្ចប៉ុស្តិ៍បានចុះឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់