ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅព្រឹកថ្ងៃស្អែក សម្ដេចម៉ែនឹងយាងទៅគោរពវិញ្ញាក្ខន្ធប្រធានអង្គការ ភាពញញឹមនៃកុមារ

ភ្នំពេញ: តាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃស្អែក សម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ នឹងយាងទៅគោរពវិញ្ញាណក្ខន្ធប្រធានអង្គការ ភាពញញឹមនៃកុមារ នៅក្នុងអង្គការ ភាពញញឹមនៃកុមារ ដែលមានអាសយដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។

លោក គ្រីស្យង់ហ្គោគីឡាំងដេលីយែ បានទទួលមរណភាព ដោយរោគាពាធ នៅវេលាម៉ោ១៩:០០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៦ នៅក្នុងអង្គកការភាពញញឹមនៃកុមារ។

ការទទួលមរណភាពរបស់លោកនេះ បានធ្វើឲ្យមានការសោកស្ដាយជាខ្លាំង ដោយសកម្មភាពមនុស្សធម៌ជាច្រើន របស់លោក បានជួយកុមារកម្ពុជារាប់ពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងកុមារទាំងនោះ ឲ្យទទួលបានការសិក្សា អាហារ និងការស្នាក់នៅសមរម្យ ព្រមទាំងទទួលការបណ្តុះបណ្តាលវិជ្ជាជីវ:ថែមទៀត។

លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ជាជនជាតិបារាំង ហើយដោយសារតាមរយ:សកម្មភាព មនុស្សធម៌ជាច្រើនរបស់លោក ព្រះមហាក្សត្រកម្ពុជា បានប្រទានសញ្ជាតិខ្មែរជូនលោក។

គួរបញ្ជាក់ដែរថា សពនឹងត្រូវដង្ហែទៅកាន់វត្តឫស្សីសាញ់ នៅថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១រសៀល។ អាស្រ័យដូចបានជម្រាបខាលើ ចាត់ទុកជាការយាងអញ្ជើញឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី អ្នកនាង កញ្ញា ព្រមទាំងសិស្សានុសិស្សទាំងអស់ ដើម្បីចូលរួមគោរព វិញ្ញាណក្ខន្ធសពតាមការគួរ៕

សម្ដេចម៉ែ

សម្ដេចម៉ែ

សម្ដេចម៉ែ

សម្ដេចម៉ែ

សម្ដេចម៉ែ

សម្ដេចម៉ែ

សម្ដេចម៉ែ

សម្ដេចម៉ែ

photo_2016-09-25_16-02-38

photo_2016-09-25_16-02-43

photo_2016-09-25_16-02-46

photo_2016-09-25_16-02-50

photo_2016-09-25_16-02-54

photo_2016-09-25_16-02-58

photo_2016-09-25_16-03-01

មតិយោបល់