ព័ត៌មានជាតិ

សមត្ថកិច្ចស្រាវជ្រាវ បង្ក្រាបបានបក្ខពួកចោរឆក់យ៉ាងសកម្មបានម្នាក់!

ភ្នំពេញៈ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២និង៤០នាទីរសៀល មានករណីលួចមានស្ថាន ទម្ងន់ទោស (ឆក់ទូរសព្ទដៃ១គ្រឿង) នៅចំណុចមុខផ្ទះលេខ១៥ ផ្លូវលេខ៣០៤ ភូមិ២សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ
ឈ្មោះហ៊ឹម វិរុត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចុងភៅការ ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន) ជិះម៉ូតូ១គ្រឿង ម៉ាកSUZUKI NEX ពណ៌ផ្កាឈូក ស៊េរី២០១៧ ស្លាកលេខ ភ្នំពេញ 1GJ-9054 បានឆក់ ទូរសព្ទដៃ១គ្រឿងម៉ាក IPhone-7Plus របស់ជនរងគ្រោះឈ្មោះ FINLEY EVERIGTON ភេទប្រុស អាយុ២១ឆ្នាំ មុខរបរទេសចរ ស្នាក់នៅសណ្ឋាគារ LE MONT ។

លុះនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រហែលម៉ោង១១និង២៥នាទី ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុច ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងដកហូតម៉ូតូ១គ្រឿង របស់ជនសង្ស័យជិះធ្វើសកម្មភាព និងបក្ខពួកវាម្នាក់ទៀតគេចខ្លួន ។

បច្ចុប្បន្នសមត្ថកិច្ចសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតីវិធីច្បាប់បន្តទៀត ៕

មតិយោបល់