បើតាមសេចក្តីរាយការណ៍ពីកសិដ្ឋានមួយនៅក្នុងប្រទេសចិន បានបង្ហាញថាកន្លាតមួយលានក្បាលត្រូវបានគេចខ្លួនចេញពីប្រទេស។
សត្វល្អិតដែលត្រូវបានគេប្រើផ្សំជាថ្នាំបុរាណត្រូវបានរត់ចេញពីតំបន់ Dafeng ភាគខាងកើតនៃខេត្ត Jiangsu បន្ទាប់ពីមានមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់បំផ្លាញផ្នែកមួយនៃផ្ទះកញ្ចក់ដែលគេរក្សាសត្វល្អិតនៅទីនោះ។
បើយោងតាមកាសែតសម័យទំនើប បានបញ្ជាក់ថា ឥឡូវនេះសត្វល្អិតទាំងអស់កំពុងតែលាក់ខ្លួននៅជុំវិញចម្ការ។ ហើយអាជ្ញាធរត្រួតពិនិត្រជំងឺបានធ្វើការស៊ើបអង្កេតលើតំបន់ចំនួនប្រាំ ដើម្បីបង្កើតផែនការមួយដើម្បីលុបបំបាត់សត្វល្អិតទាំងនោះ។
លោក Wang Pengsheng ជាម្ចាស់ចំការនោះ អាចបាត់បង់លុយរាប់ពាន់ផោន បន្ទាប់ពីបានចំណាយរយៈពេលប្រាំមួយខែដើម្បីអភិវឌ្ឍន៏ផែនការមុខជំនួញរបស់គាត់។
បើទោះបីជាសត្វល្អិតត្រូវបានគេចាត់ទុកថាជាសត្វចង្រៃ ប៉ុន្តែក្នុងជំនឿឱសថបុរាណចិនជឿថាសត្វទអាចប្រើដើម្បីព្យាបាលជំងឺដូចជាមហារីក ធ្វើឲ្យប្រសើរឡើងនូវប្រពន្ធ័ភាពស៊ាំ និងការកាត់បន្ថយការរលាក៕
មតិយោបល់