កណ្តាលៈ បុរសជាជនជាតិថៃម្នាក់ មិនដឹងជាមានបញ្ហាអ្វីនោះទេ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ផ្ទះសំណាក់ «កាស៊ីណូក្រោនព្រៃធំ» បង្កឲ្យភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះសំណាក់ជ្រៃធំជាន់ទី៣ បន្ទប់លេខ៥៤៥ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ឆៃយ៉ារ៉ា កៃវ៉ិត អាយុ៣០ឆ្នាំ មុខរបរជាចុងភៅ នៅកាស៊ីណូក្រោនជ្រៃធំ កាន់លិខិតឆ្លងដែនលេខ AA7741573 ថ្ងៃចូលប្រទេសកម្ពុជា គឺថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
ពាក់ពន្ធ័ករណីនេះ ខាងក្រុមការងារយើង បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ស៊ីម ឃាង អធិការស្រុកកោះធំ តែលោកមិនលើកទូរស័ព្ទ៕
មតិយោបល់